ឧបសម្ព័ន្ធ ខ៖ បណ្ណាល័យ Prompt គំរូ
Prompt ទាំងអស់ពីស្លាយបទបង្ហាញ។ ចុច "ចម្លង" ដើម្បីយកទៅប្រើភ្លាម ឬ ".txt" ដើម្បីរក្សាទុក។
1. គន្លឹះប្រើប្រាស់ AI ជាភាសាខ្មែរ
សូមពិនិត្យ និងកែអក្ខរាវិរុទ្ធ ព្រមទាំងវេយ្យាករណ៍ខ្មែរ នៃអត្ថបទខាងក្រោមនេះ ដោយរក្សាអត្ថន័យដើមឱ្យដដែល និងកុំបន្ថែមខ្លឹមសារថ្មី។ បន្ទាប់មក សូមរាយបញ្ជីពាក្យដែលបានកែ ជាទម្រង់តារាង (ពាក្យដើម → ពាក្យកែ)។
[ដាក់អត្ថបទរបស់អ្នកនៅទីនេះ]
2. ១. ការបង្កើតមាតិកា Social Media (Content Creation)
សូមដើរតួជាអ្នកឯកទេសទីផ្សារឌីជីថល (Digital Marketer) ប្រចាំនៅកម្ពុជា។
សូមសរសេរអត្ថបទផ្សព្វផ្សាយ Facebook មួយ ដើម្បីប្រកាសលក់ "កាហ្វេសុខភាពប្រទាលកន្ទុយក្រពើ" របស់ហាងយើងខ្ញុំ។
អតិថិជនគោលដៅ គឺអ្នកធ្វើការការិយាល័យ អាយុ ២៥-៤០ ឆ្នាំ ដែលតែងតែងងុយគេង ស្មុគស្មាញការងារ និងចង់បានសុខភាពល្អ។
សូមសរសេរជាភាសាខ្មែរ ប្រវែងប្រហែល ១៥០ ពាក្យ ដោយប្រើភាសារួសរាយរាក់ទាក់ មានឃ្លាទាក់ទាញ (Hook) នៅខាងដើម មាន Emoji និង Call-to-action (លេខទូរស័ព្ទទំនាក់ទំនង) នៅខាងចុង។
សូមផ្ដល់ជម្រើស ២ បែប៖ បែបផ្លូវការ និងបែបលេងសើចបន្តិច។
3. ២. សរសេរអ៊ីមែលឆ្លើយតបអតិថិជន (Customer Service)
ក្នុងនាមជាប្រធានផ្នែកបម្រើអតិថិជន សូមជួយសរសេរ Email ឆ្លើយតបទៅកាន់អតិថិជនម្នាក់ឈ្មោះ លោក សុខ។
គាត់បានត្អូញត្អែរថា ការដឹកជញ្ជូនទំនិញ (ទូរទស្សន៍) របស់ក្រុមហ៊ុនយើង យឺតយ៉ាវជាងការសន្យា ៣ ថ្ងៃ។
សូមសរសេរ Email នេះជាភាសាខ្មែរផ្លូវការ ប្រវែងមិនលើស ២០០ ពាក្យ ដោយ៖
១. បង្ហាញការសុំទោសយ៉ាងស្មោះ
២. ពន្យល់ពីមូលហេតុ (ភ្លៀងធ្លាក់ខ្លាំង ផ្លូវខូច)
៣. ប្រាប់ថ្ងៃដឹកជញ្ជូនថ្មីច្បាស់លាស់
៤. ផ្ដល់ការបញ្ចុះតម្លៃ ១៥% សម្រាប់ការទិញលើកក្រោយ
សូមផ្ដល់ចំណងជើង Email (Subject) ចំនួន ២ ជម្រើសផងដែរ។
4. ៣. ការដោះស្រាយបញ្ហាការងារ (Problem Solving)
សូមដើរតួជាអ្នកគ្រប់គ្រងធនធានមនុស្ស (HR Manager) ដែលមានបទពិសោធន៍ ១០ ឆ្នាំ។
បញ្ហាបច្ចុប្បន្ន៖ បុគ្គលិកផ្នែកលក់ក្នុងក្រុមហ៊ុនខ្ញុំកំពុងអស់កម្លាំងចិត្តក្នុងការងារ (Burnout) ហើយការលក់ធ្លាក់ចុះ ២ ខែជាប់គ្នា។ ក្រុមហ៊ុនពុំមានថវិកាគ្រប់គ្រាន់សម្រាប់ដំឡើងប្រាក់ខែទេ។
សំណួរ៖ តើខ្ញុំគួរមានសកម្មភាព ឬកម្មវិធីលើកទឹកចិត្តអ្វីខ្លះ ដែលមិនប្រើថវិកាច្រើន (Non-financial incentives) ដើម្បីជំរុញស្មារតីពួកគេឡើងវិញ?
សូមផ្ដល់យោបល់ ៥ ចំណុច ដែលអាចអនុវត្តបានភ្លាមៗ និងសមស្របនឹងបរិបទការងារនៅកម្ពុជា។ សម្រាប់ចំណុចនីមួយៗ សូមបញ្ជាក់៖ របៀបអនុវត្ត និងលទ្ធផលរំពឹងទុក។
5. ៤. ការស្រាវជ្រាវទីផ្សារ (Market Research) — កម្រិតខ្ពស់
សូមដើរតួជាអ្នកស្រាវជ្រាវទីផ្សារ (Market Researcher)។ ខ្ញុំគ្រោងនឹងបើកហាងកាហ្វេ Specialty ថ្មីមួយនៅម្ដុំទួលគោក ដែលផ្ដោតលើបរិយាកាសស្ងប់ស្ងាត់សម្រាប់អ្នកអានសៀវភៅ និងអ្នកធ្វើការងារ Freelance។
សូមជួយវិភាគ SWOT៖ ចំណុចខ្លាំង (Strengths), ចំណុចខ្សោយ (Weaknesses), ឱកាស (Opportunities) និងការគំរាមកំហែង (Threats) សម្រាប់អាជីវកម្មប្រភេទនេះនៅទីតាំងនោះ។
សូមរៀបចំចម្លើយជាទម្រង់ចំណុចៗ (Bullet points) ៤ ផ្នែក ដោយផ្នែកនីមួយៗមាន ៤ ចំណុច។
នៅចុងបញ្ចប់ សូមផ្ដល់អនុសាសន៍ ៣ ចំណុច ដើម្បីធ្វើឱ្យហាងខ្ញុំខុសពីដៃគូប្រកួតប្រជែង។
6. ៥. ការរៀបចំយុទ្ធសាស្រ្តអាជីវកម្ម (Business Strategy) — កម្រិតខ្ពស់
សូមដើរតួជាទីប្រឹក្សាអាជីវកម្មជាន់ខ្ពស់។ ខ្ញុំមានហាងលក់សម្លៀកបំពាក់បុរស-នារី ឈ្មោះ "ភ្នំពេញ ហ្វេសិន"។
សូមរៀបចំយុទ្ធសាស្រ្តទីផ្សាររយៈពេល ៣ ខែ សម្រាប់រដូវកាលចុងឆ្នាំ (តុលា - ធ្នូ) ដោយមានគោលដៅបង្កើនការលក់ ៣០%។
សូមបង្ហាញចម្លើយជា "ទម្រង់តារាង (Table)" ដែលមានជួរឈរ៖
១. ខែ/សប្ដាហ៍
២. សកម្មភាពទីផ្សារសំខាន់ៗ
៣. ឆានែលផ្សព្វផ្សាយ (ឧ. TikTok, Facebook, Telegram)
៤. លទ្ធផលរំពឹងទុក (KPI)
បន្ទាប់ពីតារាង សូមបញ្ជាក់ថវិកាប៉ាន់ស្មានសម្រាប់សកម្មភាពនីមួយៗ ជាកម្រិត (តិច/មធ្យម/ច្រើន)។
7. ៦. វិភាគរបាយការណ៍លក់ប្រចាំខែ (Sales Analysis)
សូមដើរតួជាអ្នកវិភាគទិន្នន័យអាជីវកម្ម។ ខាងក្រោមនេះគឺជាទិន្នន័យលក់របស់ហាងកាហ្វេខ្ញុំ ក្នុងរយៈពេល ៣ ខែចុងក្រោយ៖
- មករា៖ កាហ្វេទឹកដោះគោ ($1500), តែបៃតង ($800), នំខេក ($400)
- កុម្ភៈ៖ កាហ្វេទឹកដោះគោ ($1400), តែបៃតង ($950), នំខេក ($300)
- មីនា៖ កាហ្វេទឹកដោះគោ ($1700), តែបៃតង ($1200 - ខែនេះមានប្រូម៉ូសិន), នំខេក ($250)
ផ្អែកលើទិន្នន័យនេះ សូម៖
១. វិភាគនិន្នាការ (Trend) នៃផលិតផលនីមួយៗ ព្រមទាំងបញ្ជាក់ភាគរយកើន/ថយ
២. ពន្យល់ថាតើប្រូម៉ូសិនតែបៃតងខែមីនា ពិតជាមានប្រសិទ្ធភាពដែរឬទេ
៣. ផ្ដល់យោបល់ ៣ ចំណុចសំខាន់ៗ ដែលខ្ញុំគួរធ្វើនៅខែមេសា ដើម្បីបង្កើនប្រាក់ចំណេញ
8. ៧. ទាញយក Insight ពីមតិអតិថិជន (Customer Feedback)
សូមដើរតួជាអ្នកឯកទេសធានាគុណភាព (Quality Assurance)។ ខ្ញុំបានប្រមូលមតិ (Feedback) ពីអតិថិជនចំនួន ២០ នាក់ អំពីភោជនីយដ្ឋានថ្មីរបស់ខ្ញុំ។
[សូម Copy & Paste មតិរបស់អតិថិជនទាំងនោះនៅទីនេះ]
សូមជួយ៖
១. ចាត់ថ្នាក់មតិទាំងនេះជា ៣ ប្រភេទ៖ វិជ្ជមាន (Positive), អវិជ្ជមាន (Negative) និងសំណូមពរ (Suggestions) ព្រមទាំងបញ្ជាក់ចំនួន និងភាគរយ
២. សង្ខេបបញ្ហាចម្បងបំផុតចំនួន ២ ដែលយើងត្រូវដោះស្រាយជាបន្ទាន់
៣. ផ្ដល់ដំណោះស្រាយជាក់ស្ដែងសម្រាប់បញ្ហាទាំងនោះ ដោយបែងចែកជា "ធ្វើបានភ្លាម" និង "ត្រូវការពេលវេលា"
9. ៨. ការវិភាគឯកសារ Excel & បង្កើត KPI ទាក់ទាញ
ខ្ញុំមានឯកសារ Excel មួយនេះ ដែលមានទិន្នន័យបុគ្គលិកផ្នែកលក់ចំនួន ១២ នាក់ រយៈពេល ៦ ខែ។ ជួរឈរមាន៖ អត្តលេខ, ឈ្មោះ, ភេទ, អាយុ, តំបន់លក់, ការលក់ខែ ១-៦, អតិថិជនថ្មីសរុប, បណ្ដឹងអតិថិជន, អវត្តមាន(ថ្ងៃ), អត្រាពេញចិត្ត(%) និងចំណាយទីផ្សារ។
ក្នុងនាមជាអ្នកគ្រប់គ្រងធនធានមនុស្ស (HR) និងប្រធានផ្នែកលក់ សូមជួយ៖
១. វិភាគនិន្នាការលក់របស់បុគ្គលិកម្នាក់ៗ ហើយបែងចែកជា ៣ ក្រុម៖ កំពុងរីកចម្រើន, ស្ថិតស្ថេរ និងកំពុងធ្លាក់ចុះ (សូមយោងលើតួលេខជាក់ស្ដែង)
២. រកមើលទំនាក់ទំនងរវាង ចំណាយទីផ្សារ ការលក់ និងអត្រាពេញចិត្ត — តើនរណាចំណាយច្រើនតែលទ្ធផលតិច?
៣. ចង្អុលបង្ហាញបុគ្គលិកដែលមានសញ្ញាអស់កម្លាំងចិត្ត (Burnout) ដោយមើលលើការធ្លាក់ចុះជាប់ៗគ្នា បណ្ដឹង និងអវត្តមាន
៤. បង្កើតសូចនាករវាស់វែងសមិទ្ធផល (KPIs) ថ្មីចំនួន ៥ ដែលមានលក្ខណៈទាក់ទាញ និងជំរុញទឹកចិត្ត ដោយមិនដាក់សម្ពាធពេក ព្រមទាំងបញ្ជាក់របៀបគណនា និងគោលដៅជាក់លាក់
សូមរៀបចំលទ្ធផលជាទម្រង់តារាង ហើយឆ្លើយជាភាសាខ្មែរ។
ឧបសម្ព័ន្ធ គ៖ លំហាត់អនុវត្ត ៦ លំហាត់
រយៈពេលសរុបប្រហែល ១ ម៉ោង ៣០ នាទី។ សូមអនុវត្តតាមលំដាប់ ព្រោះលំហាត់ក្រោយប្រើលទ្ធផលពីលំហាត់មុន។
លំហាត់ទី ១៖ Prompt ដំបូងតាមរូបមន្ត RTCF
១០ នាទី RTCF Builder / RTCF_Worksheet.txt
គោលដៅ៖ មើលឃើញភាពខុសគ្នារវាង Prompt ខ្លីធម្មតា និង Prompt តាមរូបមន្ត RTCF។
- រើសការងារពិតមួយ ដែលអ្នកធ្វើរាល់សប្ដាហ៍ (ឧ. សរសេររបាយការណ៍ ឬ Post ផ្សព្វផ្សាយ)។
- សួរ AI ដោយប្រយោគខ្លីមួយសិន (ឧ. "ជួយសរសេររបាយការណ៍ឱ្យបន្តិច") ហើយរក្សាទុកលទ្ធផល។
- បំពេញ RTCF Builder ខាងលើ រួចចម្លង Prompt ថ្មីទៅ AI ដដែល។
- ដាក់លទ្ធផលទាំង ២ ជាប់គ្នា ហើយប្រៀបធៀប។
លទ្ធផលរំពឹងទុក៖ Prompt RTCF ផ្ដល់ចម្លើយដែលចំគោលដៅជាង មិនចាំបាច់សួរបន្តច្រើនដង។
លំហាត់ទី ២៖ បង្កើតមាតិកាទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក
១៥ នាទី Prompt លេខ ២ ក្នុងបណ្ណាល័យ
គោលដៅ៖ ទទួលបាន Facebook Post ១ ដែលអាចប្រើបានពិតប្រាកដ។
- ចម្លង Prompt លេខ ២ រួចជំនួសផលិតផល និងអតិថិជនគោលដៅដោយរបស់អ្នកផ្ទាល់។
- សុំឱ្យវាផ្ដល់ ៣ ជម្រើស។
- រើសយក ១ រួចសុំកែ ២ ដង៖ "សូមកាត់ឱ្យខ្លីជាងនេះ ៣០%" បន្ទាប់មក "សូមប្តូរឃ្លាទាក់ទាញខាងដើមឱ្យខ្លាំងជាងនេះ"។
- អានឡើងវិញ កែពាក្យខ្មែរដែលមិនធម្មជាតិ។
លទ្ធផលរំពឹងទុក៖ Post ១ ដែលមាន Hook, Emoji និង Call-to-action រួចរាល់សម្រាប់ផ្សាយ។
លំហាត់ទី ៣៖ ឆ្លើយតបអតិថិជនមិនសប្បាយចិត្ត
១៥ នាទី Prompt លេខ ៣ ក្នុងបណ្ណាល័យ
គោលដៅ៖ សរសេរ Email ឆ្លើយតបប្រកបដោយវិជ្ជាជីវៈក្នុងរយៈពេលតិចជាង ៥ នាទី។
- ជំនួសបញ្ហាក្នុង Prompt ដោយបញ្ហាពិតដែលអ្នកធ្លាប់ជួប។
- សុំចំណងជើង Email (Subject) ២ ជម្រើស។
- សុំបន្ថែម៖ "សូមសរសេរជាភាសាអង់គ្លេសមួយច្បាប់ទៀត សម្រាប់អតិថិជនបរទេស"។
- ពិនិត្យមើលថាតើសំណេរនោះមិនសន្យាលើសពីអ្វីដែលក្រុមហ៊ុនធ្វើបានឬទេ។
ចំណាំសំខាន់៖ កុំបញ្ចូលឈ្មោះពិត លេខទូរស័ព្ទ ឬអាសយដ្ឋានអតិថិជនក្នុង AI សាធារណៈ — ប្រើ "លោក ក" ជំនួស។
លំហាត់ទី ៤៖ វិភាគមតិអតិថិជន ២០ នាក់
២០ នាទី Customer_Feedback_Sample.txt
គោលដៅ៖ បំប្លែងមតិរាយប៉ាយ ទៅជាអាទិភាពសកម្មភាពច្បាស់លាស់។
- ទាញយកឯកសារ Customer_Feedback_Sample.txt (ផ្នែកទាញយកខាងក្រោម) រួចបើកវា។
- ចម្លងមតិទាំង ២០ ដាក់បន្ថែមក្នុង Prompt លេខ ៨។
- សុំតារាងចាត់ថ្នាក់ វិជ្ជមាន / អវិជ្ជមាន / សំណូមពរ ព្រមទាំងភាគរយ។
- សុំបន្ត៖ "សូមរៀបចំផែនការដោះស្រាយ ៧ ថ្ងៃ សម្រាប់បញ្ហាបន្ទាន់ ២"។
ចម្លើយណែនាំ (សម្រាប់គ្រូបង្គោល)
- បញ្ហាដែលលេចធ្លោបំផុត៖ ល្បឿនសេវាកម្ម (រង់ចាំជិត ១ ម៉ោង, យឺតពេលថ្ងៃត្រង់, ម្ហូបចេញមកត្រជាក់)។
- បញ្ហាទី ២៖ ភាពមិនស៊ីសង្វាក់នៃគុណភាពម្ហូប (សាច់អាំងរឹង, រសជាតិប្រៃជាងមុន)។
- សំណូមពរដែលចំណាយតិចតែឥទ្ធិពលខ្ពស់៖ ការទូទាត់តាមកាត, ម៉ឺនុយបួស, ភេសជ្ជៈកាត់បន្ថយស្ករ, Wi-Fi។
- ចំណុចខ្លាំងដែលគួររក្សា៖ បរិយាកាស, ការតុបតែងចាន, បុគ្គលិករួសរាយ (ជាពិសេសមួយរូបដែលអតិថិជនរៀបរាប់ដោយឈ្មោះ)។
លំហាត់ទី ៥៖ វិភាគទិន្នន័យបុគ្គលិក និងបង្កើត KPI
២៥ នាទី Sales_Data_Advanced.xlsx
គោលដៅ៖ ប្រើ AI អានឯកសារ Excel ពិត រកឱ្យឃើញអ្វីដែលភ្នែកមើលរំលង។
- ទាញយក Sales_Data_Advanced.xlsx (បុគ្គលិក ១២ នាក់ · ១៦ ជួរឈរ · ៦ ខែ)។
- Upload ទៅ Claude ឬ Gemini (ចុចរូបភ្ជាប់ឯកសារ 📎)។
- ដាក់ Prompt លេខ ៩ ក្នុងបណ្ណាល័យ។
- សួរបន្ត៖ "តើបុគ្គលិកណាខ្លះគួរទទួលការបណ្ដុះបណ្ដាលបន្ថែម ហើយហេតុអ្វី?"
- ចុងក្រោយ សុំ៖ "សូមសង្ខេបជាកថាខណ្ឌខ្លីមួយ សម្រាប់រាយការណ៍ជូនថ្នាក់ដឹកនាំ"។
ចម្លើយណែនាំ (សម្រាប់គ្រូបង្គោល)
- សញ្ញាធ្លាក់ចុះជាប់ៗគ្នា៖ EMP007 (២៥០០ → ៥០០), EMP010 (៧០០០ → ៤៥០០) និង EMP012 (៥៥០០ → ៤០០០) — អមដោយបណ្ដឹងច្រើន និងអវត្តមានច្រើន។
- ចំណាយទីផ្សារខ្ពស់តែលទ្ធផលធ្លាក់៖ EMP010 ($800) និង EMP004 ($600) — ROI ទាបជាងគេ។
- ROI ល្អបំផុត៖ EMP002 (ចំណាយ $300 តែលក់កើនពី ៣០០០ ទៅ ៥២០០ និងពេញចិត្ត ៩៨%)។
- អ្នកលក់ស្ថិតស្ថេរ៖ EMP003, EMP006, EMP008 — លេខមិនកើនតែក៏មិនធ្លាក់ (សាកសមសម្រាប់ KPI ប្រភេទរក្សាអតិថិជន)។
- គន្លឹះបង្រៀន៖ ចង្អុលបង្ហាញថា AI ឃើញ "ទំនាក់ទំនងឆ្លងជួរឈរ" (ចំណាយ ↔ លក់ ↔ ពេញចិត្ត) ដែលការមើលតារាងធម្មតាពិបាកឃើញ។
លំហាត់ទី ៦៖ ការកែតម្រូវ Prompt (Iterate & Refine)
១០ នាទី ប្រើលទ្ធផលពីលំហាត់មុន
គោលដៅ៖ យល់ថា Prompt ល្អកើតចេញពីការកែ មិនមែនពីលើកទី ១។
- យកលទ្ធផលណាមួយពីលំហាត់មុន។
- កែលើកទី ១៖ "សូមកាត់ឱ្យខ្លីជាងនេះពាក់កណ្ដាល ដោយរក្សាចំណុចសំខាន់"។
- កែលើកទី ២៖ "សូមប្រើភាសាផ្លូវការជាងនេះ សម្រាប់ដាក់ជូនថ្នាក់ដឹកនាំ"។
- កែលើកទី ៣៖ "សូមបន្ថែមតួលេខ ឬឧទាហរណ៍ជាក់ស្ដែង ដើម្បីគាំទ្រចំណុចនីមួយៗ"។
- កត់ត្រាឃ្លាកែតម្រូវដែលមានប្រសិទ្ធភាពបំផុត ទុកប្រើលើកក្រោយ។
លទ្ធផលរំពឹងទុក៖ អ្នកមានឃ្លាកែតម្រូវផ្ទាល់ខ្លួន ៣-៥ ឃ្លា ដែលប្រើបានគ្រប់ពេល។